ព្រះត្រៃបិដក ភាគ ១៧
ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូបក្ខៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងលិច ទ្រង់ជាធំលើពួកនាគ ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូបក្ខៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទកុវេរៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងជើង
ID: 636816261243064787
ទៅកាន់ទំព័រ៖