ព្រះត្រៃបិដក ភាគ ១៧

នោះ​ ​ទ្រង់​ជាធំ​លើ​ពួក​យក្ស​ ​ព្រះអង្គ​ជាម​ហា​រាជ​ ​មានយស​ធំ​។​ ​ព្រះរាជបុត្រ​ទាំងឡាយ​ ​របស់​ព្រះបាទ​កុវេរៈ​នោះ​ ​មាន​ច្រើន​រូប​ ​មាន​នាម​ថា​ ​ឥន្ទៈ​ ​មាន​កំឡាំង​ច្រើន​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះបាទ​ធ​ត​រដ្ឋៈ​ ​ជាធំ​ក្នុង​ទិសខាងកើត​ ​ព្រះបាទ​វិ​រូ​ឡ្ហ​កៈ​ ​ជាធំ​ក្នុង​ទិសខាងត្បូង​ ​ព្រះបាទ​វិរូបក្ខៈ​ ​ជាធំ​ក្នុង​ទិសខាងលិច​ ​ព្រះបាទ​កុវេរៈ​ ​ជាធំ​ក្នុង​ទិសខាងជើង​ ​មហារាជ​ទាំង៤​ ​ព្រះអង្គ​នោះ​ ​បាន​ញុំាង​ទិស​ទាំង៤​ ​ដោយ​ជុំវិញ​ឲ្យ​ភ្លឺ​ព្រោងព្រាត​ ​(​ដោយ​រស្មី​របស់​ខ្លួន​)​ ​ឋិតនៅ​ក្នុង​មហាវ័ន​ ​ជិត​ក្រុង​កបិលវត្ថុ​។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636816261508989997
ទៅកាន់ទំព័រ៖