ព្រះត្រៃបិដក ភាគ ១៧

ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​កសាង​ស្រះ​បោក្ខរណី​ទាំងឡាយ​(​១​)​ ​សុទ្ធតែ១រយ​ជួរ​ធ្នូ​ៗ​ ​ក្បែរ​ចន្លោះ​ដើមត្នោត​ទាំងនោះ​។​ ​ម្នាល​អានន្ទ​ ​ឯ​ស្រះ​បោក្ខរណី​ទាំងនោះ​ឯង​ ​វិចិត្រ​ដោយ​ឥដ្ឋ៤យ៉ាង​ ​គឺ​ឥដ្ឋ​មាស​មួយ​យ៉ាង​ ​ឥដ្ឋ​ប្រាក់​មួយ​យ៉ាង​ ​ឥដ្ឋ​កែវ​ពៃទូរ្យ​មួយ​យ៉ាង​ ​ឥដ្ឋ​កែវផលិក​មួយ​យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ក្នុង​ស្រះ​បោក្ខរណី​ទាំងនោះ​ ​មាន​ជណ្តើរ៤បែប​ ​គឺ​ជណ្តើរ​មាស​មួយ​បែប​ ​ជណ្តើរ​ប្រាក់​មួយ​បែប​ ​ជណ្តើរ​កែវ​ពៃទូរ្យ​មួយ​បែប​ ​ជណ្តើរ​កែវផលិក​មួយ​បែប​។​ ​ជណ្តើរ​មាស​ ​មាន​មេ​ជា​មាស​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​ប្រាក់​។​ ​ជណ្តើរ​ប្រាក់​ ​មាន​មេ​ជា​ប្រាក់​ ​តែ​កាំ​និង​ក្បាល​ជណ្តើរ​ជា​មាស​។​ ​ជណ្តើរ​កែវ​ពៃទូរ្យ​ ​មាន​មេ​ជា​កែវ​ពៃទូរ្យ​ ​តែ​កាំ​និង​ក្បាល​ជណ្តើរ​ជា​កែវផលិក​។​ ​ជណ្តើរ​កែវផលិក​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ស្រះ​បោក្ខរណី​ ​៨៤.០០០​ ​ទំ​លាយ​ផែនដី​កើតឡើង​ ​ដោយ​គ្រាន់តែ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​នឹក​ក្នុង​ព្រះហឫទ័យ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636816165345909784
ទៅកាន់ទំព័រ៖