ព្រះត្រៃបិដក ភាគ ១៧
មួយទៀត នាគទាំងឡាយនៅក្នុងស្រះឈ្មោះ នាភសៈ និងនាគនៅក្នុងក្រុងវេសាលី ក៏នាំគ្នាមកជាមួយនឹងនាគបរិសទ្យ ឈ្មោះតច្ឆកៈ កម្ពលនាគ និងអស្សតរនាគ (ដែលនៅនាជើងភ្នំសិនេរុ) ក៏នាំគ្នាមក នាគទាំងឡាយនៅក្នុងកំពង់បយាគៈ ព្រមដោយពពួកញាតិក៏បាននាំគ្នាមកដែរ ពួកនាគដែលនៅក្នុងទន្លេយមុនាក្តី ពួកនាគដែលកើតក្នុងត្រកូលស្តេចធតរដ្ឋៈ មានបរិវារដ៏ច្រើនក្តី ក៏បាននាំគ្នាមក សូម្បីតែឯរាវណទេវបុត្ត ជាដំរីធំនោះសោត ក៏បានមកកាន់មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។
[៨២] ពួកគ្រុឌណា ជាសត្វស្លាបមានកំណើតពីរដង មានអានុភាពជាទិព្វ មានភ្នែកដ៏បរិសុទ្ធ (អាចមើលឃើញនូវ) ពួកនាគអំពីចម្ងាយ ចំនួន១០០យោជន៍ ១០០០យោជន៍) តែងចាប់យកនូវស្តេចនាគ ទៅដោយឆាប់រហ័ស គ្រុឌទាំងនោះ ក៏ហើរមកតាមអាកាស បានមកដល់ពាក់កណ្តាលនៃមហាវ័ន គ្រុឌទាំងនោះ មានឈ្មោះថា ចិត្រសុបណ្ណៈ ដូច្នេះ គ្រានោះ ស្តេចនាគទាំងឡាយ ក៏មិនមានសេចក្តីភ័យខ្លាច
ID: 636816262096403596
ទៅកាន់ទំព័រ៖