ព្រះត្រៃបិដក ភាគ ១៧

ឡើយ​ ​ព្រះសម្ពុទ្ធ​ ​ជា​ម្ចាស់​ក៏បាន​ធ្វើ​ ​(​ស្តេច​នាគ​)​ ​ឲ្យ​ក្សេមក្សាន្ត​អំពី​គ្រុឌ​ ​នាគ​និង​គ្រុឌ​ទាំងឡាយ​ ​ក៏​ត្រឡប់​និយាយរក​គ្នា​ដោយ​សំដី​ដ៏​ពីរោះ​ ​(​ហាក់ដូចជា​មិត្តសំឡាញ់​នឹងគ្នា​)​ ​បាន​ធ្វើ​នូវ​ព្រះពុទ្ធ​ឲ្យ​ជាទី​ពឹង​ ​ទី​រលឹក​។​ ​ពួក​អសុរ​ ​(​ណា​)​ ​ដែល​ព្រះឥន្ទ​ឈ្នះហើយ​ ​អាស្រ័យ​នៅក្នុង​សមុទ្រ​ ​ពួក​អសុរ​ទាំងនោះ​ ​ជា​បងប្អូន​ ​(​ជាប់ពន្ធ​)​ ​នឹង​ព្រះឥន្ទ​ ​ជា​អ្នកមាន​ឫទ្ធិ​ ​មានយស​។​ ​កា​លក​ញ្ជ​អសុរ​ទាំងឡាយ​ ​មាន​កាយ​ធំ​សំបើម​ក្តី​ ​ទាន​វេ​ឃស​អសុរ​ទាំងឡាយ​ក្តី​ ​វេបចិត្តិ​អសុរ​ក្តី​ ​សុចិ​ត្តិ​អសុរ​ក្តី​ ​បហា​រា​ទ​អសុរ​ក្តី​ ​ន​មុ​ចិ​ទេវបុត្តមារ​ក្តី​ ​ក៏​មក​ជាមួយគ្នា​ដែរ​។​ ​កូន​របស់​ពលិ​អសុរ​ទាំង១០០នាក់​ ​មានឈ្មោះ​ថា​ ​វេ​រោ​ចៈ​(​១​)​ ​ទាំងអស់​ ​ចង​សៀត​នូវ​គ្រឿង​ពលិ​សេនា​ ​ចូល​មក​គាល់​រាហុអសុរិន្ទ​ដ៏​ចំរើន​ ​ដោយ​ពាក្យ​ថា​ ​ឥឡូវនេះ​ ​ជាស​ម័យ​គួរ​នឹង​ប្រជុំ​គ្នា​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ដូច្នេះហើយ​ ​ទេវតា​ទាំងនោះ​ ​ក៏​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​

​(​១​)​ ​កូន​របស់​ពលិ​អសុរ​ទាំងអស់​ ​បាន​ជា​ឲ្យ​ឈ្មោះថា​ ​វេ​រោ​ចៈ​ ​ព្រោះ​ឲ្យ​តាម​នាម​របស់​រាហុ​ ​ជា​អាពុក​ធំ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636816262506277039
ទៅកាន់ទំព័រ៖