ព្រះត្រៃបិដក ភាគ ១៧
[៨៣] អាបោទេវតា(១)ក្តី បឋវិទេវតា(២)ក្តី តេជោទេវតា(៣)ក្តី វាយោទេវតា(៤)ក្តី វរុណទេវតាក្តី វារុណទេវតាក្តី សោមទេវតា ព្រមទាំងយសទេវតាក្តី ក៏បាននាំគ្នាមក ក្នុងកាលនោះ។ ទេវតាទាំងឡាយ ដែលកើតដោយអំណាចមេត្តាឈាន និងករុណាឈាន ជាអ្នកមានយស ក៏បាននាំគ្នាមក ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាឈ្មោះវេណ្ឌុក្តី ឈ្មោះសហលីក្តី ឈ្មោះអសមាក្តី និងឈ្មោះយមៈទាំងពីរពួកក្តី ពួកទេវតា ដែលអាស្រ័យនូវព្រះចន្ទក្តី
(១) ទេវតាកើតដោយការបរិកម្មអាបោកសិណ ។ (២) ទេវតាកើតដោយការបរិកម្មនូវបឋវីកសិណ ។ (៣) ទេវតាកើតដោយការបរិកម្មនូវតេជោកសិណ ។ (៤) ទេវតាកើតដោយការបរិកម្មនូវវាយោកសិណ ។
ID: 636816263076609660
ទៅកាន់ទំព័រ៖