ព្រះត្រៃបិដក ភាគ ១៧
បានហែហមព្រះចន្ទក៏មកដែរ។ ពួកទេវតាដែលអាស្រ័យនូវព្រះអាទិត្យ បានហែហមព្រះអាទិត្យមក ពួកទេវតាដែលអាស្រ័យនូវផ្កាយ ក៏ហែហមផ្កាយមក ទាំងមន្ទវលាហកទេវតា
(១) ទាំងឡាយ ក៏មក សូម្បីសក្កទេវរាជ ទ្រង់ព្រះនាមវាសវបុរិន្ទទៈ ដ៏ប្រសើរជាងពួកទេវតា ក៏មកដែរ។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត ទេវតាទាំងឡាយ ឈ្មោះសហភូដ៏រុងរឿង បីដូចជាអណ្តាតភ្លើង ក៏បានមកពួកទេវតាឈ្មោះអរិដ្ឋៈក្តី រោជៈក្តី ឧម្មាបុប្ផនិភាសី
(២)ក្តី
(១) អដ្ឋកថា ថាមន្ទវលាហកទេវតា ចែកទៅជា៣ពួក គឺ វេតវលាហកៈ ទេវតា ជាអ្នកបណ្តាលខ្យល់១ អព្ភវលាហកៈ ទេវតាជាអ្នកបណ្តាលពពក១ ឱណ្ហវលាហកៈ ទេវតាជាអ្នកបណ្តាលកំដៅ១។ (២) ទេវតាមានរស្មីដូចផ្កាកប្បាស។
ID: 636816263514984734
ទៅកាន់ទំព័រ៖