ព្រះត្រៃបិដក ភាគ ១៧
វរុណៈក្តី សហធម្មៈក្តី អច្ចុតៈក្តី អនេជកៈក្តី សុលេយ្យៈក្តី រុចិរៈក្តី ក៏បានមក ទាំងពួកទេវតាឈ្មោះវាសវនេសី ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសមានៈក្តី មហាសមានៈក្តី មានុសៈក្តី មានុសុត្តមៈក្តី ខិឌ្ឌាបទូសិកៈក្តី ក៏បានមក ពួកទេវតាឈ្មោះមនោបទូសិកៈ ក៏បានមក ទាំងពួកទេវតាឈ្មោះហរិក្តី ឈ្មោះលោហិតវាសីក្តី ក៏បានមក ទេវតាទាំងឡាយ ឈ្មោះបារគៈក្តី ឈ្មោះមហាបារគៈក្តី
ID: 636816263812721763
ទៅកាន់ទំព័រ៖