ព្រះត្រៃបិដក ភាគ ១៧
ជាអ្នកមានយសក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសុក្កៈក្តី ករុម្ហៈក្តី អរុណៈក្តី ក៏បានមកជាមួយនឹងវេឃនទេវតា។ ពួកទេវតាឈ្មោះឱទាតគយ្ហៈ ជាប្រធានក្តី ឈ្មោះវិចក្ខណៈក្តី ក៏បានមក ពួកទេវតា ឈ្មោះសទាមត្តៈក្តី ឈ្មោះហារគជៈក្តី ឈ្មោះមិស្សកៈក្តី សុទ្ធតែជាអ្នកមានយស (ក៏បានមក) បជុនទេវរាជ ដែលញុំាងមេឃឲ្យគ្រហឹម កំទរ ហើយបង្អុរភ្លៀង ឲ្យធ្លាក់ចុះគ្រប់ទិស ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ
ID: 636816264137310329
ទៅកាន់ទំព័រ៖