ព្រះត្រៃបិដក ភាគ ១៧
មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកខេមិយទេវតា ដែលឋិតនៅក្នុងតុសិតបុរីក្តី ឋិតនៅក្នុងយាមទេវលោកក្តី ពួកកដ្ឋកទេវតា ដែលមានយសក្តី ពួកលម្ពិតកទេវតាក្តី ពួកលាមសេដ្ឋទេវតាក្តី ពួកទេវតាឈ្មោះជោតិក្តី ឈ្មោះអាសវៈក្តី ពួកនិម្មានរតីទេវតាក្តី ក៏បានមក ទាំងពួកបរនិម្មិតទេវតា ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាទាំង៦០ មានអាបោទេវតាជាដើមនេះ
ID: 636816264605967134
ទៅកាន់ទំព័រ៖