ព្រះត្រៃបិដក ភាគ ១៧
សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មកហើយដោយចំណែកនាម សូម្បីពួកទេវតាណាក្រៅពីនោះ ដែលមានរស្មីប្រហែលគ្នា ក៏មកព្រមគ្នា ដោយគិតថា យើងទាំងឡាយ នឹងទៅមើលព្រះអរិយសង្ឃ ដែលប្រាសចាកជាតិ ឥតមានកិលេស ដូចជាដែកគោល លោកឆ្លងចាកអន្លង់ទាំង៤ហើយ មិនមានកិលេសជាគ្រឿងត្រាំ រួចស្រឡះចាកឱឃៈទាំង៤ហើយ លោកមិនបានធ្វើនូវបាប មួយទៀត យើងនឹងបានឃើញនូវព្រះទសពល ដែលរុងរឿងដោយសិរី ដូចព្រះចន្ទឆ្លងផុតអំពីពពក។
[៨៤] អរិយព្រហ្មទាំងឡាយ គឺសុព្រហ្ម និងបរមត្តព្រហ្ម ជាបុត្តរបស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានឫទ្ធិ ក៏មកជាមួយគ្នា សនង្កុមារមហាព្រហ្មក្តី តិស្សមហាព្រហ្មក្តី ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មហាព្រហ្មទាំង១ពាន់ ក៏មកហើយ មហាព្រហ្ម១អង្គ គ្របសង្កត់នូវព្រហ្មឯទៀតបាន មហាព្រហ្មនោះ កើតក្នុងព្រហ្មលោក មានអានុភាព មានកាយសំបើម មានយស ក៏មកដែរ។ មហាព្រហ្មទាំង១០ ជាឥស្សរៈលើព្រហ្មទាំង១ពាន់នេះ តែង
ID: 636816264775356823
ទៅកាន់ទំព័រ៖