ព្រះត្រៃបិដក ភាគ ១៧

មាន​មេ​ជា​កែវផលិក​ ​តែ​កាំ​និង​ក្បាល​ជណ្តើរ​ជា​កែវ​ពៃទូរ្យ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ស្រះ​បោក្ខរណី​ទាំងនោះ​ឯង​ ​បិទបាំង​ដោយ​របង២ជាន់​ ​គឺ​របង​មាស១​ ​របង​ប្រាក់១​។​ ​របង​មាស​ ​មាន​សសរ​បង្គោល​ជា​មាស​ ​តែរ​បារ​របង​ ​និង​ក្បាល​បង្គោលរបង​ជា​ប្រាក់​។​ ​របង​ប្រាក់​ ​មាន​សសរ​បង្គោល​ជា​ប្រាក់​ ​តែរ​បារ​របង​ ​និង​ក្បាល​បង្គោលរបង​ជា​មាស​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មា​នប​រិ​វិតក្កៈ​យ៉ាងនេះ​ថា​ ​ក្នុង​ស្រះ​បោក្ខរណី​ទាំងនេះ​ ​គួរតែ​អាត្មាអញ​ ​នឹង​ដាំ​ដើមផ្កា​ទាំងនេះ​គឺ​ ​ឧប្បល​ ​ឈូកក្រហម​ ​កុមុទ​ ​ឈូកស​ ​ដែល​មាន​ផ្ការីក​រាល់​រដូវ​ ​មិនបាន​ឃាត់ខាំង​ដល់​ជន​ទាំងពួង​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ដាំ​ដើមផ្កា​ទាំងនេះ​ ​ក្នុង​ស្រះ​បោក្ខរណី​ទាំងនោះ​គឺ​ ​ឧប្បល​ ​ឈូកក្រហម​ ​កុមុទ​ ​ឈូកស​ ​ដែល​មាន​ផ្ការីក​រាល់​រដូវ​ ​មិនបាន​ឃាត់ខាំង​ដល់​ជន​ទាំងពួង​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មា​នប​រិ​វិតក្កៈ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​តាំង​នហាបក​បុរស​ ​(​អ្នក​ផ្ងូត​ទឹក​)​ ​ទុក​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ទាំងនេះ​ ​សម្រាប់​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636816165675398630
ទៅកាន់ទំព័រ៖