ព្រះត្រៃបិដក ភាគ ១៧

​បង្អុរ​ភ្លៀង​ ​មាន​ទាំង​ផ្លេកបន្ទោរ​ ​ក្នុង​កាលនោះ​ ​មារ​នោះ​មិន​អាច​នឹង​ធ្វើ​ ​(​ទេវតា​ណាមួយ​)​ ​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​អំណាច​ខ្លួន​បាន​ ​ក៏​ក្រេវក្រោធ​ថយចេញ​បាត់​ទៅ​។​ ​លំដាប់នោះ​ ​ព្រះ​សាស្តា​ ​ទ្រង់​មាន​ចក្ខុ​ពិចារណា​ហើយ​ ​ជ្រាប​ហេតុ​នោះ​ទាំងអស់​ ​ទើប​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ជា​សាវ័ក​ទាំងឡាយ​ ​ដែល​ត្រេកអរ​ក្នុង​សាសនា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មារសេនា​មកដល់​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្គាល់​នូវ​មារសេនា​ទាំងនោះ​ចុះ​ ​ឯ​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​បាន​ស្តាប់​ពាក្យ​ប្រដៅ​ព្រះពុទ្ធ​ជា​ម្ចាស់​ហើយ​ ​ក៏​ធ្វើ​ព្យាយាម​ ​(​ដើម្បី​ចូលកាន់​ផល​សមាបត្តិ​)​។​ ​មារ​ ​ព្រមទាំង​ពួក​សេនា​របស់​មារ​ ​ក៏​ចៀសចេញ​ឆ្ងាយ​ទៅ​ ​អំពី​ពួក​អរិយសាវ័ក​ ​ដែល​ប្រាសចាក​រាគៈ​ ​សូម្បីតែ​រោម​របស់​ព្រះ​អរិយៈ​ទាំងនោះ​ ​ក៏​មិនបាន​ព្រឺព្រួច​ឡើយ​ ​(​ទើប​មារ​ពោល​សរសើរ​ភិក្ខុសង្ឃ​ថា​)​ ​ពួក​សាវ័ក​ទាំងនោះ​ ​លោក​ឈ្នះ​សឹកសង្គ្រាម​ហើយ​ ​កន្លង​បង់​នូវ​សេចក្តី​ភ័យខ្លាច​បាន​ហើយ​ ​មានយស​ល្បី​ទូរ​ទ័រ​ ​ទៅ​ក្នុង​ប្រជុំជន​ ​តែង​រីករាយ​ ​ជាមួយនឹង​ព្រះ​អរិយៈ​ ​ដែល​កើត​ហើយ​ ​(​ក្នុង​សាសនា​ព្រះ​ទសពល​)​។​

​ចប់​ ​មហា​សមយ​សូត្រ​ ​ទី៧​។​

ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636816265470886605
ទៅកាន់ទំព័រ៖