ព្រះត្រៃបិដក ភាគ ១៧

សក្ក​បញ្ហ​សូត្រ​ ​ទី៨​


 ​[​៨៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឥន្ទ​សាល​គុហា​(​១​)​ ​ជិត​ភ្នំ​វេ​ទិ​យក​:​ ​(​តាំងនៅ​)​ ​ជា​ ​ខាងកើត​នៃ​ក្រុង​រាជគ្រឹះ​ ​ជា​ខាងជើង​នៃ​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ក្នុង​ដែន​មគធៈ​។​ ​ក៏​សម័យ​នោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​កើតឡើង​ ​ដើម្បីនឹង​ទៅ​គាល់​ព្រះមានព្រះភាគ​។​ ​វេលា​នោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទ្រង់​បរិវិតក្កៈ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​គង់នៅ​ក្នុង​ទីណា​ហ្ន៎​។​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ទត​ឃើញ​នូវ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឥន្ទ​សាល​គុហា​ ​ជិត​ភ្នំ​វេ​ទិ​យកៈ​ ​ជា​ខាងកើត​នៃ​ក្រុង​រាជគ្រឹះ​ ​ជា​ខាងជើង​នៃ​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ក្នុង​ដែន​មគធៈ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ឋាន​តាវត្តិង្ស​មក​
​(​១​)​ ​គុហា​មាន​ដើម​ពោនស្វា​ដុះ​ក្បែរ​មាត់ទ្វារ​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636816265963744795
ទៅកាន់ទំព័រ៖