ព្រះត្រៃបិដក ភាគ ១៧
ប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគជាម្ចាស់អង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលគ្នាយើងទាំងឡាយ បើដូច្នោះ គួរយើងទំាងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ក៏ទទួលព្រះរាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តថា ម្នាលអ្នកបញ្ចសិខៈ ឥឡូវនេះ ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើង នៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលអ្នកបញ្ចសិខៈ បើដូច្នោះ គួរយើងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួលព្រះរាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយក៏កាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ដើរតាមក្រោយនៃសក្កទេវរាជ ជាធំជាងពួកទេវតា។ ក្នុងខណៈនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានពួកទេវតា ដែលឋិត
ID: 636816266202548454
ទៅកាន់ទំព័រ៖