ព្រះត្រៃបិដក ភាគ ១៧
[៨៦] ម្នាលនាងសុរិយវច្ឆសា(១) ដ៏ចំរើន បងសូមថ្វាយបង្គំ នូវទេវរាជព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុ ដែលនាងកើតមកហើយ មានលំអជាទីញុំាងសេចក្តីត្រេកអរឲ្យកើតដល់បង។ ដូចខ្យល់ជាទីត្រេកអរ របស់បុគ្គលអ្នកមានញើស ពុំនោះសោត ដូចទឹកសម្រាប់ផឹក ជាទីត្រេកអរ របស់បុគ្គលអ្នកស្រេកទឹក នាងមានពន្លឺរស្មីនៃអវយវៈ ជាទីស្រឡាញ់ពេញចិត្តនៃបង ដូចនវលោកុត្តរធម៌ ជាទីស្រឡាញ់ របស់ពួកព្រះអរហន្តដូច្នោះ។ ម្នាលនាងដ៏ចម្រើន ចូរនាងជួយលត់ (សេចក្តីក្រហល់ក្រហាយរបស់បង) ចេញ ដូចគេដាក់ថ្នាំ ដល់អ្នកជម្ងឺ ពុំនោះ ដូចគេឲ្យភោជន ដល់អ្នកកំពុងឃ្លាន ពុំនោះសោត ដូចគេលត់ភ្លើងកំពុងឆេះដោយទឹក។ សូមឲ្យបងបានអែបនែបត្រង់ចន្លោះស្តន និង ឧទរ របស់នាង ដូចជាដំរីមានសេចក្តីក្រហល់ក្រហាយ ក្នុងរដូវប្រាំង បានចុះកាន់ស្រះឈូក មានទឹកដ៏ត្រជាក់ ប្រកបដោយលំអង
(១) ទេវធីតានោះ មានពន្លឺរស្មីផ្សាយចេញ ពីចុងជើង ឡើងទៅចុងសក់ ប្រាកដដូចជាមណ្ឌលនៃព្រះអាទិត្យស្រទន់ ហេតុដូច្នោះ ទើបឈ្មោះថា សុរិយវច្ឆសា។
ID: 636816267020005210
ទៅកាន់ទំព័រ៖