ព្រះត្រៃបិដក ភាគ ១៧

នៃ​កេសរផ្កា​ឈូក​ ​ដូច្នោះឯង​។​ ​បង​ងោង​ងប់​ ​ព្រោះ​ភ្លៅ​របស់​នាង​ ​ដែល​បរិបូរ​ដោយ​លក្ខណៈ​ ​ក៏​លែង​ស្គាល់​ហេតុ​ ​(​ដែល​នាំឲ្យ​ប្រាសចាក​រាគៈ​)​ ​ដូចជា​ដំរី​ ​(​ចុះប្រេង​)​ ​ហួសវិស័យ​កង្វេរ​ ​គិតថា​ ​អញ​ឈ្នះ​ផ្លែ​កង្វេរ​ ​និង​លំពែង​។​ ​បង​មានចិត្ត​ស្លុង​ចុះ​ហើយ​ក្នុង​នាង​ ​បង​មិន​អាច​នឹង​ទាញចិត្ត​ ​ដែល​ងប់​ស៊ប់​ហើយ​ ​ឲ្យ​ត្រឡប់​វិញ​បាន​ឡើយ​ ​ដូចជា​ត្រី​លេប​សន្ទូច​។​ ​ម្នាលនាង​មាន​ភ្លៅ​ដូច​បណ្តូលចេក​ដ៏​ចម្រើន​ ​ចូរ​នាង​ឱប​បង​ ​ម្នាលនាង​មាន​ភ្នែក​ស្រទន់​ ​ចូរ​នាង​មក​កៀក​បង​ ​ម្នាលនាង​មាន​រូបឆោម​ដ៏​ល្អ​ ​ចូរ​នាង​មក​ឱបរឹត​បង​ ​ការ​ឱបរឹត​នេះ​ ​បង​ត្រូវការ​ណាស់​។​ ​កាម​របស់​បង​មាន​តិច​ដែរ​ទេ​ ​តែ​ព្រោះ​នាង​មាន​សក់​ត្រសាយ​ ​ង​ឡើង
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636816267251158431
ទៅកាន់ទំព័រ៖