ព្រះត្រៃបិដក ភាគ ១៧

ទាំង​សំឡេង​ច្រៀង​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​សំឡេង​ខ្សែ​ពិណ​ឡើយ​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​គាថា​ទាំងនេះ​ ​ដែល​ប្រកបដោយ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ព្រះអរហន្ត​ ​ទាំង​ប្រកបដោយ​កាម​ ​តើ​អ្នក​ចងក្រង​ទុក​តាំងពីកាលណាមក​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្រ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចងក្រង​ទុក​ ​តាំងពី​សម័យ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ត្រាស់​ដឹង​ជាដំបូង​ ​ហើយ​ទ្រង់​គង់នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​ ​ឯណោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យ​នោះ​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ចង់បាន​នូវ​នាង​សុរិយ​វ​ច្ឆ​សា​ដ៏​ល្អ​ ​ដែល​ជា​ធីតា​ ​នៃ​ព្រះ​បា​ទតិម្ព​រុ​គន្ធព្វ​រាជ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​នាង​នោះ​ឯង​ ​មាន​សេចក្តី​ស្រឡាញ់​ ​ចំពោះ​បុរស​ដទៃ​វិញ​ ​គឺ​ចង់​បាន​សិ​ខ​ណ្ឌិ​ទេវបុត្រ​ ​ជា​បុត្ត​របស់​មាតលី​សង្គហ​ក​ទេវបុត្ត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​នាង​នោះ​ ​ដោយ​បរិយាយ​ណាមួយ​ហើយ​ ​ទើប​ខ្ញុំ​ព្រះអង្គ​កាន់​ពិណ​ ​មាន​សម្បុរ​លឿង​ ​ដូច​ផ្លែ​ព្នៅ​ទុំ​ ​ចូល​សំដៅ​ទៅត្រង់​លំនៅ​ ​របស់​ព្រះ​បា​ទតិម្ព​រុ​គន្ធព្វ​រាជ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ដេញពិណ​មាន​សម្បុរ​លឿង​ ​ដូច​ផ្លែ​ព្នៅ​ទុំ​ ​ហើយ​ច្រៀង​នូវ​គាថា​ទាំងនេះ​ ​ដែល​ប្រកបដោយ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ព្រះអរហន្ត​ ​ទាំង​ប្រកបដោយ​កាម​ថា​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636816268150849890
ទៅកាន់ទំព័រ៖