ព្រះត្រៃបិដក ភាគ ១៧

ផ្ងូត​ទឹក​ជន​ដែល​មក​ហើយ​ៗ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ក៏​ទ្រង់​តាំង​នូវ​នហាបក​បុរស​ ​ទុក​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ទាំងនោះ​ ​សម្រាប់​ផ្ងូត​ទឹក​ជន​ដែល​មក​ហើយ​ៗ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មា​នប​រិ​វិតក្កៈ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​តាំង​ទានវត្ថុ​ ​(​រោងទាន​)​ ​មាន​សភាព​យ៉ាងនេះ​ ​ក្បែរ​ឆ្នេរ​ស្រះ​បោក្ខរណី​ទាំងនេះ​ ​គឺ​ ​បាយ​សម្រាប់​អ្នក​ត្រូវការ​បាយ​ ​ទឹក​សម្រាប់​អ្នក​ត្រូវការ​ទឹក​ ​សំពត់​សម្រាប់​អ្នក​ត្រូវការ​សំពត់​ ​យាន​សម្រាប់​អ្នក​ត្រូវការ​យាន​ ​ទីដេក​សម្រាប់​អ្នក​ត្រូវការ​ទីដេក​ ​ស្រី​សម្រាប់​អ្នក​ត្រូវការ​ស្រី​ ​ប្រាក់​សម្រាប់​អ្នក​ត្រូវការ​ប្រាក់​ ​មាស​សម្រាប់​អ្នក​ត្រូវការ​មាស​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​បាន​តាំង​ទានវត្ថុ​នេះ​ ​ក្បែរ​ឆ្នេរ​ស្រះ​បោក្ខរណី​ទាំងនោះ​ ​គឺ​បាយ​សម្រាប់​អ្នក​ត្រូវការ​បាយ​ ​ទឹក​សម្រាប់​អ្នក​ត្រូវការ​ទឹក​ ​សំពត់​សម្រាប់​អ្នក​ត្រូវការ​សំពត់​ ​យាន​សម្រាប់​អ្នក​ត្រូវការ​យាន​ ​ទីដេក​សម្រាប់​អ្នក​ត្រូវការ​ទីដេក​ ​ស្រី​សម្រាប់​អ្នក​ត្រូវការ​ស្រី​ ​ប្រាក់​សម្រាប់​អ្នក​ត្រូវការ​ប្រាក់​ ​មាស​សម្រាប់​អ្នក​ត្រូវការ​មាស​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636816165923952846
ទៅកាន់ទំព័រ៖