ព្រះត្រៃបិដក ភាគ ១៧
ម្នាលនាងទេវធីតា ឈ្មោះសុរិយវច្ឆសាដ៏ចំរើន នាងកើតមកហើយ មានរូបល្អ បងសូមថ្វាយបង្គំនូវទេវរាជ ព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុដែលនាងកើតមកហើយ មានលំអជាទីញុំាងសេចក្តីត្រេកអរ ឲ្យកើតដល់បង។បេ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូបប្រាកដដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់នាង ដូចឈើដែលទើបនឹងមានផ្កា។
[៨៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំច្រៀងគាថាយ៉ាងនេះហើយ នាងសុរិយវច្ឆសាដ៏ចំរើន បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំមិនដែលបានឃើញព្រះមានព្រះភាគអង្គនោះ ក្នុងទីចំពោះព្រះភក្ត្រសោះឡើយ ប៉ុន្តែ កាលខ្ញុំចូលទៅរាំក្នុងរោងឈ្មោះសុធម្មា របស់ទេវតាទាំងឡាយ នៅក្នុងឋានតាវត្តិង្ស ក៏បានឮកិត្តិគុណរបស់ព្រះមានព្រះភាគនោះ ម្នាលអ្នកនិទ៌ុក្ខ កាលណាបើអ្នកនិយាយសរសើរព្រះមានព្រះភាគអង្គនោះ ការជួបគ្នាក្នុងថ្ងៃនេះ ចូរមានដល់យើងទាំងពីរនាក់។ បពិត្រព្រះអង្គដ៏ចំរើន ការស្ម័គ្រសមាគម ជាមួយនឹងនាងនោះ ក៏មានដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គក៏លែងច្រៀង (ទំនុកនេះ) តាំងពីក្រោយនោះមក។ លំដាប់នោះ សក្កទេវរាជ ជាធំជាង
ID: 636816268430295874
ទៅកាន់ទំព័រ៖