ព្រះត្រៃបិដក ភាគ ១៧

 [​៨៩​]​ ​ធម្មតា​ ​ព្រះ​តថាគត​រាល់​ព្រះអង្គ​ ​តែង​មាន​ព្រះបន្ទូល​ដោយ​ស្មោះ​ ​ចំពោះ​ទៅ​រក​ពួក​យក្ស​ ​ដែល​មាន​សក្តិ​ធំ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ឯង​។​ ​ឯស​ក្ក​ទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​លុះ​ព្រះមានព្រះភាគ​ ​មាន​ព្រះបន្ទូល​ដោយ​ស្មោះ​ ​ចំពោះ​ហើយ​ ​ក៏​ចូល​ទៅកាន់​ឥន្ទ​សាល​គុហា​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ទាំង​ពួក​ទេវតា​នៅក្នុង​ជាន់​តាវត្តិង្ស​ ​ក៏​ចូល​ទៅកាន់​ឥន្ទ​សាល​គុហា​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ឯ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ ​ក៏​ចូល​ទៅកាន់​ឥន្ទ​សាល​គុហា​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ឥន្ទ​សាល​គុហា​ ​ដែល​មានផ្ទៃ​មិន​រាបស្មើ​ ​ក៏​ប្រែជា​មានផ្ទៃ​រាបស្មើ​វិញ​ ​មាន​ទី​ចង្អៀត​ ​ក៏​ប្រែជា​មាន​ទី​ធំ​ទូលាយ​វិញ​ ​ទាំង​ងងឹត​ក្នុង​គុហា​ក៏​បាត់​ទៅ​ ​មាន​ពន្លឺ​ភ្លឺ​ព្រោងព្រាត​ឡើង​ ​ដោយ​ទេវានុភាព​ ​របស់​ពួក​ទេវតា​នោះ​ឯង​។​
 ​[​៩០​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ដូច្នេះ​ថា​ ​នេះ​ជាហេតុ​គួរ​អស្ចារ្យ​ ​របស់​កោសិយៈ​មាន​អាយុ​ ​នេះ​ជាហេតុ​មិនធ្លាប់​កើតមាន​ ​របស់​កោសិយៈ​មាន​អាយុ​ ​នេះ​ជា​ដំណើរ​ស្តេច​មក​ក្នុង​ទីនេះ​ ​របស់​ទេវរាជ​ ​ដែល​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636816268958356077
ទៅកាន់ទំព័រ៖