ព្រះត្រៃបិដក ភាគ ១៧

អញ្ជលី​ ​នមស្សការ​ ​គោរព​ព្រះមានព្រះភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ខ្ញុំ​ព្រះអង្គ​ផ្តាំផ្ញើ​នឹង​នាង​ទេវធីតា​ ​ឈ្មោះ​ភុជ​គី​ ​ដូច្នេះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​តាម​ពាក្យ​យើង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ព្រមទាំង​អាមាត្យ​ ​ព្រមទាំង​បរិសទ្យ​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ផ្តាំផ្ញើ​ ​យ៉ាងនេះ​ហើយ​ ​នាង​ទេវធីតា​ឈ្មោះ​ ​ភុជ​គី​ ​នោះ​ ​ឆ្លើយតប​មក​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​និទ៌ុក្ខ​ ​វេលា​នេះ​ ​ជា​កាលមិនគួរ​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​កំពុង​សម្ងំ​នៅ​ដោយ​ព្រះ​កម្មដ្ឋាន​។​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​ថា​ ​បើ​ដូច្នោះ​ ​កាលណាបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​សមាធិ​នោះ​ហើយ​ ​ចូរ​នាង​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​តាម​ពាក្យ​របស់​យើង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ព្រមទាំង​អាមាត្យ​ ​ព្រមទាំង​បរិសទ្យ​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាង​នោះ​បាន​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​តាម​ពាក្យ​របស់ខ្ញុំ​ដែរ​ឬ​ ​ព្រះមានព្រះភាគ​ ​ទ្រង់
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636816269727240054
ទៅកាន់ទំព័រ៖