ព្រះត្រៃបិដក ភាគ ១៧

រលឹក​ឃើញ​ពាក្យ​នាង​នោះ​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​នាង​នោះ​បាន​ថ្វាយបង្គំ​តថាគត​ហើយ​ ​តថាគត​ ​ក៏​រលឹក​ឃើញ​ពាក្យ​នោះ​បាន​ ​តែ​តថាគត​ ​ចេញ​ចាក​សមាធិ​នោះ​ ​ព្រោះ​សូរ​នៃ​ខ្នងកង់​ ​(​រាជរថ​)​ ​របស់​ទេវរាជ​ដ៏​មាន​អាយុ​។​ ​សក្កទេវរាជ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ទេវតា​ណា​ ​បាន​ទៅ​កើត​ក្នុង​ពពួក​ទេវតា​ ​នៅក្នុង​ជាន់​តាវត្តិង្ស​ ​មុន​ជាង​ខ្ញុំ​ព្រះអង្គ​ ​ៗ​ ​បានឮ​ចំពោះមុខ​ ​បាន​ទទួល​ ​(​ដំណឹង​នោះ​)​ ​ចំពោះមុខ​ ​នៃ​ទេវតា​ទាំងនោះ​ថា​ ​កាលណា​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ទ្រង់​កើតឡើង​ក្នុង​លោក​ ​កាលនោះ​ ​ពួក​ទេវតា​ក៏​កុះករ​ ​ពួក​អសុរ​ក៏​សាបសូន្យ​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ជាក់​ហើយ​ ​តាំងពី​ដួច​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ហើយ​ក្នុង​លោក​ ​ពួក​ទេវតា​ក៏​កុះករ​ ​ពួក​អសុរ​ក៏​សាបសូន្យ​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​កបិលវត្ថុ​នេះឯង​ ​មាន​សក្យ​ធីតា​ម្នាក់​ ​ឈ្មោះ​ ​គោ​បិកា​ ​ជា​ស្ត្រី​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​តែង​ធ្វើ​នូវ​ការ​បំពេញ​កិច្ច​ ​ក្នុង​សីល​ទាំងឡាយ​ ​នាង​នឿយណាយ​ចិត្ត​ ​ក្នុង​ភេទ​នៃ​ខ្លួន​ជា​ស្ដ្រី​ ​កើត​សេចក្តី​ពេញចិត្ត​ ​ក្នុង​ភេទ​នៃ​ខ្លួន​ជា​បុរស​ ​លុះដល់​បែក​ទំ​លាយ​រាងកាយ
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636816269956413162
ទៅកាន់ទំព័រ៖