ព្រះត្រៃបិដក ភាគ ១៧
ខាងមុខអំពីសេចក្តីស្លាប់ទៅ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បានមកជាឱរសរបស់ខ្ញុំព្រះអង្គ ពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្សនោះ ស្គាល់ទេវបុត្តនោះយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ៣រូបដទៃទៀត ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ (លុះទំលាយរាងកាយ) ក៏ទៅកើតក្នុងពួកគន្ធព្វដ៏ថោកទាប គន្ធព្វទាំង៣រូបនោះ ឲ្យគេបំរើឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ តែងមកកាន់ទីបំរើរបស់ខ្ញុំព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ លុះគន្ធព្វទាំង៣នោះ មកកាន់ទីបំរើរបស់ខ្ញុំព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ គោបកទេវបុត្ត ក៏និយាយដាស់តឿន រំឭកថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ អ្នកទាំងឡាយយកមុខទៅទុកក្នុងទីណា បានជាឃ្វាងនឹងធម៌របស់ព្រះមានព្រះភាគអង្គនោះ អម្បាលយ៉ាងខ្លួនខ្ញុំជាស្ត្រីសោះទេ ម្តេចគង់ជាអ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានធ្វើនូវការបំពេញកិច្ចក្នុងសីលទាំងឡាយទៅកើត (មិនតែប៉ុណ្ណោះ) ក៏នឿយណាយចិត្តក្នុងភេទនៃស្ត្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃបុរស លុះដល់បែកទំលាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏មកកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បានមក
ID: 636816270230998868
ទៅកាន់ទំព័រ៖