ព្រះត្រៃបិដក ភាគ ១៧

ជ្រះថ្លា​ហើយ​ ​បាន​ទាំង​បំរើ​ព្រះសង្ឃ​ផង​។​ ​ដោយអំណាច​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​នោះ​ ​និង​ព្រះធម៌​ដ៏​ប្រពៃ​ ​ខ្ញុំ​ក៏បាន​មក​កើត​ក្នុង​បុរី​នៃ​ទេវតា​ ​បាន​ជា​បុត្រ​របស់​សក្កទេវរាជ​ ​ជា​អ្នកមាន​អានុភាព​ច្រើន​ ​មាន​ពន្លឺ​ច្រើន​ ​ពួក​ទេវតា​ដែល​នៅក្នុង​ទេវលោក​នេះ​ ​តែង​ស្គាល់​ខ្ញុំ​ថា​ ​គោបក​ទេវបុត្ត​ ​ដូច្នេះ​។​ ​ខ្ញុំ​បានឃើញ​នូវ​ពួក​ភិក្ខុ​ដែល​ធ្លាប់​ឃើញ​ហើយ​ ​មក​កើត​ក្នុង​ពួក​គន្ធព្វ​ ​នៅក្នុង​ពួក​គន្ធព្វ​នោះ​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​សុទ្ធតែ​ជា​សាវ័ក​របស់​ព្រះ​គោតម​ ​មួយទៀត​ ​យើង​ទាំងឡាយ​ណា​ ​បាន​កើតជា​មនុស្ស​ក្នុង​កាលមុន​ ​យើង​ទាំងឡាយ​នោះ​ ​បាន​ចាត់ចែង​កិច្ច​ ​គឺ​លាង​ ​លាប​បាទា​ហើយ​ ​បាន​ទំនុក​បំរុង​ដោយ​ម្ហូបចំណី​ ​និង​ទឹក​ ​ក្នុង​លំនៅ​របស់​ខ្លួន​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ទាំងនេះ​ ​យកមុខ​ទៅ​ទុក​ក្នុង​ទីណា​ ​បាន​ជា​មិន​ទទួលយក​ព្រះធម៌​ ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​។​ ​ឯ​ធម៌​ដែល​វិញ្ញូ​ជន​ ​គប្បី​ត្រាស់​ដឹង​ដោយខ្លួនឯង​ ​ក៏​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​ចក្ខុ​ ​ទ្រង់​ត្រាស់​ដឹង​ហើយ​ ​សំដែង​ដោយ​ប្រពៃ​ហើយ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636816270840183711
ទៅកាន់ទំព័រ៖