ព្រះត្រៃបិដក ភាគ ១៧

ឯ​ទេវបុត្ត​ទាំងនោះ​ ​លុះ​គោបក​ទេវបុត្ត​ ​ជា​សាវ័ក​របស់​ព្រះ​គោតម​ ​បាន​រំលឹក​ដាស់តឿន​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​សង្វេគ​ថា​ ​យើង​ទាំងឡាយ​ ​បាន​មក​ជួបនឹង​គោបក​ទេវបុត្ត​ ​បើ​ដូច្នោះ​ ​យើង​ចូរ​នាំគ្នា​ខំប្រឹង​ប្រែង​ព្យាយាម​ទៅ​ ​កុំ​ឲ្យបាន​មក​ជា​អ្នកបំរើ​គេ​ទៀត​ឡើយ​ ​បណ្តា​ទេវបុត្ត​ទាំង៣នោះ​ ​ទេវបុត្ត២អង្គ​ ​បាន​រលឹក​នូវ​សាសនា​(​១​)​ ​នៃ​ព្រះ​គោតម​ហើយ​ ​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ជានិច្ច​ ​ធ្វើ​ចិត្ត​ឲ្យ​នឿយណាយ​ ​ក្នុង​ទេវលោក​នេះ​ ​បានឃើញ​ទោស​ក្នុង​កាម​ហើយ​ ​ទេវបុត្ត​ទាំង២អង្គ​នោះ​ ​បាន​កាត់​នូវ​កាម​សំយោជនៈ​ ​និង​កាម​ពន្ធនៈ​ ​ជា​ចំណង​របស់​មារ​ ​ដែល​សត្វ​ប្រព្រឹត្ត​កន្លង​បាន​ដោយ​កម្រ​។​ ​ទេវបុត្ត​ទាំងពីរ​អង្គ​នោះ​ ​បាន​កាត់​នូវ​ចំណង​ដ៏​ល្អិត​ ​ដូច​ដំរី​ ​(​ផ្តាច់​ទន្លីង​)​ ​ហើយ​ប្រព្រឹត្ត​កន្លង​នូវ​ពួក​ទេវតា​ ​ដែល​នៅក្នុង​
​(​១​)​ ​សំដៅយក​បឋមជ្ឈាន​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636816271490640915
ទៅកាន់ទំព័រ៖