ព្រះត្រៃបិដក ភាគ ១៧
ហើយ ទើបសេចក្តីច្រណែន និងសេចក្តីកំណាញ់ ក៏មិនមានដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា បពិត្រទេវានមិន្ទ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ជាដើមហេតុ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់នាំឲ្យកើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ជាកំណើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់បណ្តាលឲ្យកើត កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មានហើយ ទើបសេចក្តីច្រណែន និងសេចក្តីកំណាញ់ ក៏មានដែរ កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មិនមានហើយ សេចក្តីច្រណែន និងសេចក្តីកំណាញ់ក៏មិនមានដែរ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើអ្វីមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានឆន្ទៈ (សេចក្តីពេញចិត្ត) ជាដើមហេតុ មានឆន្ទៈនាំឲ្យកើត មានឆន្ទៈជាកំណើត មានឆន្ទៈបណ្តាលឲ្យកើត កាលបើឆន្ទៈមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើឆន្ទៈមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់
ID: 636816273363138016
ទៅកាន់ទំព័រ៖