ព្រះត្រៃបិដក ភាគ ១៧

ក៏​មិន​មាន​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ទ្រង់​និទ៌ុក្ខ​ ​ចុះ​ឆន្ទៈ​ ​មាន​អ្វី​ជាដើម​ហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​បណ្តាល​ឲ្យ​កើត​ ​កាលបើ​អ្វី​មាន​ហើយ​ ​ឆន្ទៈ​ក៏មានដែរ​ ​កាលបើ​អ្វី​មិន​មាន​ហើយ​ ​ឆន្ទៈ​ ​ក៏​មិន​មាន​ដែរ​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ឆន្ទៈ​ ​មាន​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​)​ ​ជាដើម​ហេតុ​ ​មាន​វិតក្កៈ​នាំឲ្យកើត​ ​មាន​វិតក្កៈ​ជា​កំណើត​ ​មាន​វិតក្កៈ​បណ្តាល​ឲ្យ​កើត​ ​កាលបើ​វិតក្កៈ​មាន​ហើយ​ ​ឆន្ទៈ​ក៏មានដែរ​ ​កាលបើ​វិតក្កៈ​មិន​មាន​ហើយ​ ​ឆន្ទៈ​ ​ក៏​មិន​មាន​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ទ្រង់​និទ៌ុក្ខ​ ​ចុះ​វិតក្កៈ​ ​មាន​អ្វី​ជាដើម​ហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​បណ្តាល​ឲ្យ​កើត​ ​កាលបើ​អ្វី​មាន​ហើយ​ ​វិតក្កៈ​ក៏មានដែរ​ ​កាលបើ​អ្វី​មិន​មាន​ហើយ​ ​វិតក្កៈ​ក៏​មិន​មាន​ដែរ​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​វិតក្កៈ​មាន​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ ​(​សេចក្តី​សំគាល់​ប្រកបដោយ​ធម៌​ ​ជា​គ្រឿង​យឺតយូរ​(​១​)​)​ ​ជាដើម​ហេតុ​ ​មាន​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​នាំឲ្យកើត​ ​មាន​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ជា​កំណើត​ ​មាន​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​បណ្តាល​ឲ្យ​កើត​ ​កាលបើ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​មាន​ហើយ​ ​វិតក្កៈ​ ​ក៏មានដែរ​ ​កាលបើ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​មិន​មាន​ហើយ​ ​វិតក្កៈ​ ​ក៏​មិន​មាន​ដែរ​។​ ​
​(​១​)​ ​សំដៅយក​តណ្ហា​វិបរិត​ទាំង១០៨​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636816273704797558
ទៅកាន់ទំព័រ៖