ព្រះត្រៃបិដក ភាគ ១៧

 [​៩៥​]​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​និទ៌ុក្ខ​ ​ចុះ​ភិក្ខុ​ប្រតិបត្តិ​យ៉ាងណា​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​នូវ​បដិបទា​ ​ជា​ដំណើរ​ដ៏​សមគួរ​ ​ដល់​សេចក្តី​រំលត់​នូវ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​សោមនស្ស​មាន២យ៉ាង​ ​គឺ​សោមនស្ស​គួរ​សេពគប់​ ​ក៏​មាន​ ​មិន​គួរ​សេពគប់​ ​ក៏​មាន​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​ទោមនស្ស​មាន២យ៉ាង​ ​គឺ​ទោមនស្ស​គួរ​សេពគប់​ ​ក៏​មាន​ ​មិន​គួរ​សេពគប់​ ​ក៏​មាន​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​ឧបេក្ខា​មាន២យ៉ាង​ ​គឺ​ឧបេក្ខា​គួរ​សេពគប់​ ​ក៏​មាន​ ​មិន​គួរ​សេពគប់​ ​ក៏​មាន​។​ ​ចុះ​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​សោមនស្ស​មាន២យ៉ាង​ ​គឺ​សោមនស្ស​គួរ​សេពគប់​ ​ក៏​មាន​ ​មិន​គួរ​សេពគប់​ ​ក៏​មាន​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ពាក្យ​ដែល​តថាគត​ពោល​មក​យ៉ាង​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ព្រោះថា​ ​បណ្តា​សោមនស្ស​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​សោមនស្ស​ណា​ថា​ ​កាលបើ​អាត្មាអញ​សេពគប់​នូវ​សោមនស្ស​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ដូច្នេះ​ ​សោមនស្ស​បែបនេះ​(​១​)​ ​ភិក្ខុ​មិន​គួរ​សេពគប់​។​ ​បណ្តា​
​(​១​)​ ​សំដៅយក​គេហ​សិត​សោមនស្ស​ ​គឺ​សោមនស្ស​អាស្រ័យ​នូវ​ផ្ទះ​ ​គឺ​កាមគុណ​ទាំង៥ប្រព្រឹត្តទៅ​ក្នុង​ទ្វារ​ទាំង៦​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636816274128241777
ទៅកាន់ទំព័រ៖