ព្រះត្រៃបិដក ភាគ ១៧
សោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះហើយ អកុសលធម៌ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ដូច្នេះ សោមនស្សបែបនេះ
(១) ភិក្ខុគួរសេពគប់។ ក្នុងសោមនស្សគួរសេពគប់នោះ សោមនស្សដែលមានវិតក្កៈ វិចារៈក៏មាន
(២) សោមនស្សដែលមិនមានវិតក្កៈ មិនមានវិចារៈក៏មាន
(៣) សោមនស្សណា ដែលមិនមានវិតក្កៈ មិនមានវិចារៈ សោមនស្សនោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែលតថាគតពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។
(១) សំដៅយកនេក្ខម្មសិតសោមនស្ស គឺសេចក្តីត្រេកអរអាស្រ័យនេក្ខម្មៈ គឺការចេញចាកកាមគុណទាំង៥ របស់បុគ្គលដែលប្រកបដោយវិបស្សនា។ (២) បានដល់សោមនស្សដែលកើតដោយអំណាចនេក្ខម្មៈ វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។ (៣) បានដល់សោមនស្ស ដែលកើតដោយអំណាចទុតិយជ្ឈាន តតិយជ្ឈាន។
ID: 636816274547025730
ទៅកាន់ទំព័រ៖