ព្រះត្រៃបិដក ភាគ ១៧

 [​១៥​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​បាន​ជ្រា​បបរិ​វិតក្កៈ​ ​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ដោយ​ព្រះហឫទ័យ​នៃ​ព្រះអង្គ​ ​ក៏​ត្រាស់​ហៅ​វិស្សកម្ម​ទេវបុត្ត​មក​ថា​ ​ហៃ​វិស្សកម្ម​ទេវបុត្ត​ជា​សំឡាញ់​ ​អ្នក​ចូរ​មកនេះ​ ​អ្នក​ចូរ​ទៅ​និម្មិត​ព្រះរាជនិវេសន៍​ ​ឈ្មោះ​ធម្ម​ប្រាសាទ​ ​ថ្វាយព្រះ​បាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​វិស្សកម្ម​ទេវបុត្ត​ ​បាន​ទទួលបង្គាប់​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​អំពើ​យ៉ាងនេះ​ ​ជា​ការ​ចំរើន​ ​ដល់​ព្រះអង្គ​ហើយ​ ​ដូច្នេះហើយ​ ​ក៏​បាត់​អំពី​ឋាន​ទេវតា​ឈ្មោះ​តាវត្តិង្ស​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ដូច​បុរស​ដែល​មាន​កំឡាំង​លាដៃ​ ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​ខ្លួន​លា​ចេញ​ ​ដូច្នោះឯង​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ឯង​ ​វិស្សកម្ម​ទេវបុត្ត​ ​បាន​ក្រាបបង្គំទូល​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​និម្មិត​រាជនិវេសន៍​ ​ឈ្មោះ​ធម្ម​ប្រាសាទ​ ​ថ្វាយព្រះ​អង្គ​។​ ​ម្នាល​អានន្ទ​ ​ឯ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​ម្នាល​អានន្ទ​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636816166411390726
ទៅកាន់ទំព័រ៖