ព្រះត្រៃបិដក ភាគ ១៧

ព្រោះថា​ ​បណ្តា​ទោមនស្ស​ទាំង២នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ទោមនស្ស​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​នូវ​ទោមនស្ស​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ដូច្នេះ​ ​ទោមនស្ស​បែបនេះ​(​១​)​ ​ភិក្ខុ​មិន​គួរ​សេព​។​ ​បណ្តា​ទោមនស្ស​ទាំងពីរ​ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​ទោមនស្ស​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​នូវ​ទោមនស្ស​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​ដូច្នេះ​ ​ទោមនស្ស​បែបនេះ​(​២​)​ ​ភិក្ខុ​គួរ​សេព​។​ ​ក្នុង​ទោមនស្ស​គួរ​សេព​នោះ​ ​ទោមនស្ស​ដែល​មាន​វិតក្កៈ​ ​វិចារៈ​(​៣​)​ ​ក៏​មាន​ ​ទោមនស្ស​ ​ដែល​មិន​មាន​វិតក្កៈ​ ​វិចារៈ​(​៤​)​ ​ក៏​មាន​ ​ទោមនស្ស​ណា​ ​ដែល​មាន​វិតក្កៈ​ ​វិចារៈ​ ​ទោមនស្ស​នោះ​ ​ប្រសើរ​ជាង​។​ ​
​(​១​)​ ​សំដៅយក​គេហ​សិត​ទោមនស្ស​ ​គឺ​ទោមនស្ស​អាស្រ័យ​នូវ​ផ្ទះ​ ​គឺ​កាមគុណ​ទាំង៥ប្រព្រឹត្តទៅ​ក្នុង​ទ្វារ​ទាំង៦​ ​របស់​បុគ្គល​ដែល​មិនបាន​ទទួល​នូវ​អារម្មណ៍​ជាទី​គាប់ចិត្ត​។​ ​(​២​)​ ​សំ​ដៅ​យកនេ​ក្ខម្ម​សិត​ទោមនស្ស​ ​គឺ​ទោមនស្ស​អាស្រ័យ​នេក្ខម្មៈ​ ​ដែល​កើតឡើង​ដល់​បុគ្គល​ ​ដែល​ទទួល​ ​អន់ចិត្ត​ព្រោះហេតុតែ​ក្រ​បានសម្រេច​នូវ​អរិយភូមិ​។​ ​(​៣​)​ ​បាន​ដល់​ទោមនស្ស​ ​ដែល​កើត​ដោយ​អំ​ណា​ចនេ​ក្ខម្ម​ ​វិបស្សនា​ ​អនុស្សតិ​ ​និង​បឋមជ្ឈាន​។​ ​(​៤​)​ ​បាន​ដល់​ទោមនស្ស​ ​ដែល​កើត​ដល់​បុគ្គល​ ​ដែល​ប្រកបដោយ​វិបស្សនា​ ​ប្រាថ្នា​នូវ​អរហត្តផល​ ​បើទុកជា​ប្រឹងប្រែង​យ៉ាងណា​ ​ក៏​នៅតែ​មិន​សម្រេច​ដូច​បំណង​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636816275051814603
ទៅកាន់ទំព័រ៖