ព្រះត្រៃបិដក ភាគ ១៧

ក៏​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​ ​សំដែង​ថា​ ​ទោមនស្ស​មាន២យ៉ាង​ ​គឺ​ទោមនស្ស​គួរ​សេព​ ​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ពាក្យ​នោះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ចុះ​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​ ​សំដែង​ថា​ ​ឧបេក្ខា​មាន២យ៉ាង​ ​គឺ​ឧបេក្ខា​គួរ​សេព​ ​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ពាក្យ​ដែល​តថាគត​ពោល​មក​យ៉ាង​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ព្រោះថា​ ​បណ្តា​ឧបេក្ខា​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ឧបេក្ខា​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​នូវ​ឧបេក្ខា​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ដូច្នេះ​ ​ឧបេក្ខា​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​(​១​)​ ​។​ ​បណ្តា​ឧបេក្ខា​ទាំងពីរ​ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​ឧបេក្ខា​ណា​ថា​ ​កាលបើ​អាត្មាអញ​សេព​នូវ​ឧបេក្ខា​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​ដូច្នេះ​ ​ឧបេក្ខា​បែបនេះ​ ​ភិក្ខុ​គួរ​សេព​(​២​)​ ​។​ ​
​(​១​)​ ​បាន​ដល់​គេហ​សិត​ឧបេក្ខា​ ​គឺ​ឧបេក្ខា​ដែល​អាស្រ័យ​នូវ​ផ្ទះ​ ​គឺ​កាមគុណ​ ​កើតឡើង​ដល់​បុគ្គល​ដែល​ខ្លៅល្ងង់​ ​ក៏​ជាប់ស្អិត​ក្នុង​ឥដ្ឋារម្មណ៍​ ​មិន​មាន​ត្រឡប់​ថយក្រោយ​វិញ​ ​ដូច​រុយ​ដែល​ជាប់ចិត្ត​នឹង​ស្ករអំពៅ​។​ ​(​២​)​ ​បា​នដ​ល់នេ​ក្ខម្ម​សិត​ឧបេក្ខា​ ​គឺ​ឧបេក្ខា​ ​ដែល​សម្បយុត្ត​ ​ដោយ​វិបស្សនាញាណ​ ​មិន​ត្រេកអរ​ ​នឹង​ឥដ្ឋារម្មណ៍​ ​មិន​ស្អប់​អនិដ្ឋារម្មណ៍​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636816275458337855
ទៅកាន់ទំព័រ៖