ព្រះត្រៃបិដក ភាគ ១៧

 [​៩៦​]​ ​លុះ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ដូច្នេះហើយ​ ​ទើប​ក្រាបទូល​សួរ​នូវ​ប្រស្នា​តទៅទៀត​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ទ្រង់​និទ៌ុក្ខ​ ​ចុះ​ភិក្ខុ​ប្រតិបត្តិ​ដូចម្តេច​ ​ឈ្មោះថា​អ្នកប្រតិបត្តិ​ ​ដើម្បី​សង្រួម​ក្នុង​បាតិមោក្ខ​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​កាយសមាចារ​ ​(​មារយាទ​ផ្លូវកាយ​)​ ​មាន២យ៉ាង​ ​គឺ​កាយសមាចារ​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​វចីសមាចារ​ ​(​មារយាទ​ផ្លូវ​វាចា​)​ ​មាន២យ៉ាង​ ​គឺ​វចីសមាចារ​ ​ដែល​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​បរិ​យេ​សនា​ ​(​ការស្វែងរក​)​ ​មាន២យ៉ាង​ ​គឺ​បរិ​យេ​សនា​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​។​ ​ចុះ​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​កាយសមាចារ​ ​មាន២យ៉ាង​ ​គឺ​កាយសមាចារ​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ពាក្យ​ដែល​តថាគត​ ​ពោល​មក​យ៉ាង​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ព្រោះថា​ ​បណ្តា​កាយសមាចារ​ ​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​កាយសមាចារ​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​កាយសមាចារ​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636816276298265896
ទៅកាន់ទំព័រ៖