ព្រះត្រៃបិដក ភាគ ១៧

សាបសូន្យ​ទៅ​ ​ដូច្នេះ​ ​កាយសមាចារ​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​(​១​)​ ​។​ ​បណ្តា​កាយសមាចារ​ ​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​កាយសមាចារ​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​កាយសមាចារ​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​ដូច្នេះ​ ​កាយសមាចារ​បែបនេះ​ ​ភិក្ខុ​គួរ​សេព​(​២​)​ ​។​ ​ក៏​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​កាយសមាចារ​ ​មាន២យ៉ាង​ ​គឺ​កាយសមាចារ​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ពាក្យ​នោះ​ ​ដែល​តថាគត​ ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ចុះ​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​វចីសមាចារ​ ​មាន២យ៉ាង​ ​គឺ​វចីសមាចារ​ ​ដែល​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ពាក្យ​ដែល​តថាគត​ ​ពោល​មក​យ៉ាង​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​
​(​១​)​ ​ការប្រព្រឹត្ត​បាណាតិបាត​ ​អទិន្នាទាន​ ​កា​មេ​សុ​មិច្ឆាចារ​ ​និង​ការប្រព្រឹត្ត​កន្លង​សិក្ខាបទ​ ​ជា​បណ្ណ​ត្តិ​វជ្ជៈ​ ​ចំពោះ​កាយទ្វារ​ ​ហៅថា​ ​កាយសមាចារ​ ​ដែល​មិន​គួរ​សេព​។​ ​(​២​)​ ​ការ​វៀរចាក​អំពើ​អម្បាល​នោះ​ ​មាន​បាណាតិបាត​ជាដើម​ ​ចំពោះ​កាយទ្វារ​ ​ហៅថា​ ​កាយសមាចារ​ ​គួរ​សេព​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636816276663716798
ទៅកាន់ទំព័រ៖