ព្រះត្រៃបិដក ភាគ ១៧

នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ពាក្យ​ដែល​តថាគត​ ​ពោល​មក​យ៉ាង​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ព្រោះថា​ ​បណ្តា​បរិ​យេ​សនា​ ​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​បរិ​យេ​សនា​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​បរិ​យេ​សនា​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​ដូច្នេះ​ ​បរិ​យេ​សនា​បែបនេះ​ ​ភិក្ខុ​មិន​គួរ​សេព​(​១​)​ ​។​ ​បណ្តា​បរិ​យេ​សនា​ ​ទាំង២ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​បរិ​យេ​សនា​ណា​ថា​ ​កាលបើ​អាត្មាអញ​ ​សេព​នូវ​បរិ​យេ​សនា​នេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ដុះដាល​ឡើង​ ​ដូច្នេះ​ ​បរិ​យេ​សនា​បែបនេះ​ ​ភិក្ខុ​គួរ​សេព​(​២​)​ ​។​ ​ក៏​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​សំដែង​ថា​ ​បរិ​យេ​សនា​ ​មាន២យ៉ាង​ ​គឺ​បរិ​យេ​សនា​ ​គួរ​សេព​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ពាក្យ​នោះ​ ​ដែល​តថាគត​ ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ភិក្ខុ​អ្នកប្រតិបត្តិ​យ៉ាងនេះ​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​សេចក្តី​សង្រួម​ក្នុង​បាតិមោក្ខ​។
​(​១​)​ ​បាន​ដល់​អ​នរិយ​បរិ​យេ​សនា​ ​ការស្វែងរក​មិន​ប្រសើរ​ ​គឺ​ការស្វែងរក​បុត្រ​ ​ភរិយា​ ​ទ្រព្យ​ ​ជាដើម​។​ ​(​២​)​ ​បាន​ដល់​អរិយ​បរិ​យេ​សនា​ ​ការស្វែងរក​ដ៏​ប្រសើរ​ ​គឺ​ការស្វែងរក​ព្រះនិព្វាន​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636816277419250012
ទៅកាន់ទំព័រ៖