ព្រះត្រៃបិដក ភាគ ១៧
បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយសង្ខេបនេះ ខ្ញុំព្រះអង្គ អាចដឹងសេចក្តីច្បាស់ដោយពិស្តារ យ៉ាងនេះបាន សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គ បានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់ព្រះមានព្រះភាគ។
[៩៨] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ យ៉ាងនេះហើយ ក៏ក្រាបបង្គំទូលសួរនូវប្រស្នាតទៅ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែជាអ្នកមានវាទៈដូចគ្នា មានមារយាទដូចគ្នា មានឆន្ទៈ គឺលទ្ធិដូចគ្នា មានសេចក្តីចូលចិត្តដូចគ្នាឬ។ បពិត្រទេវានមិន្ទ ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនមានវាទៈដូចគ្នា មិនមែនមានមារយាទដូចគ្នា មិនមែនមានឆន្ទៈ គឺលទ្ធិដូចគ្នា មិនមែនមានសេចក្តីចូលចិត្តដូចគ្នាទេ។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះហេតុអ្វី
ID: 636816278220325831
ទៅកាន់ទំព័រ៖