ព្រះត្រៃបិដក ភាគ ១៧
យោគៈទៀងប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដទេ មិនមែនជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដទេ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនសុទ្ធតែជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មិនមែនជាអ្នកមានធម៌ជាគ្រឿងអស់ទៅនៃយោគៈទៀងប្រាកដ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ មិនមែនជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នា តើព្រោះហេតុអ្វី។ បពិត្រទេវានមិន្ទ ភិក្ខុទាំងឡាយណា ដែលមានចិត្តចុះស៊ប់ ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហាហើយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វានទៀងប្រាកដ ជាអ្នកមានធម៌ជាគ្រឿងអស់ទៅ នៃយោគៈទៀងប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដ ព្រោះហេតុនោះឯង បានជាថា ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនសុទ្ធតែមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿងអស់ទៅនៃយោគៈទៀងប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ទៀងប្រាកដ
ID: 636816278791718513
ទៅកាន់ទំព័រ៖