ព្រះត្រៃបិដក ភាគ ១៧

មាន​សភាវៈ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀត​ ​មាន​ប្រាជ្ញា​ជា​គ្រឿង​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ក្នុង​កាលពីមុន​អំពី​កាល​នេះ​ ​មហា​បពិត្រ​ធ្លាប់​ទទួលការ​បាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​បែបនេះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​កាលមុន​អំពី​កាល​នេះ​ ​ខ្ញុំ​ព្រះអង្គ​ធ្លាប់​ទទួលការ​បាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​បែបនេះ​ដែរ​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ចុះ​ក្នុង​កាលមុន​អំពី​កាល​នេះ​ ​មហា​បពិត្រ​ ​ធ្លាប់​ទទួលការ​បាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​បែបនេះ​ ​តើ​ដូចម្តេច​។​ ​
 [​១០១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ ​សង្គ្រាម​នៃ​ពួក​ទេវតា​ ​និង​អសុរ​បាន​តទល់​គ្នា​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ក្នុង​សង្គ្រាម​នោះ​ ​ពួក​ទេវតា​ឈ្នះ​ ​ឯ​ពួក​អសុរ​ចាញ់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ឈ្នះ​សង្គ្រាម​នោះ​ហើយ​ ​បាន​ឈ្មោះថា​ ​មាន​សង្គ្រាម​ឈ្នះ​ស្រេចហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ពួក​ទេវតា​ទាំងឡាយ​ ​នឹង​បរិភោគ​នូវ​ឱជារស​ទាំងពីរ​ ​គឺ​ឱជារស​របស់​ទេវតា​ ​និង​ឱជារស​របស់​អសុរ​ ​ក្នុង​ទេវលោក​នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សេចក្តី​សោមនស្ស​ ​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​សឹង​ប្រកបដោយ​គ្រឿង​វាយដំ​ ​ប្រកបដោយ​គ្រឿង​កាប់​ចាក់​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636816279933783835
ទៅកាន់ទំព័រ៖