ព្រះត្រៃបិដក ភាគ ១៧

សេចក្តី​នឿយ​ណា​ ​ដើម្បី​ការប្រាសចាក​រាគៈ​ ​ដើម្បី​ការ​រំលត់ទុក្ខ​ ​ដើម្បី​ការ​ស្ងប់​រម្ងាប់​ ​ដើម្បី​ការ​ដឹង​ចំពោះ​ ​ដើម្បី​ការ​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំណែកខាង​ ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ណា​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​ស្តាប់ធម៌​របស់​ព្រះមានព្រះភាគ​ ​ការបាន​នោះ​ ​មិន​ប្រកបដោយ​គ្រឿង​វាយដំ​ ​មិន​ប្រកបដោយ​គ្រឿង​កាប់​ចាក់​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ការប្រាសចាក​រាគៈ​ ​ដើម្បី​ការ​រំលត់ទុក្ខ​ ​ដើម្បកា​រស្ងប់​រម្ងាប់​ ​ដើម្បី​ការ​ដឹង​ចំពោះ​ ​ដើម្បី​ការ​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​តែមួយ​យ៉ាង​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ចុះ​មហា​បពិត្រ​ ​ទ្រង់​ឃើញ​នូវ​អំណាច​ ​នៃ​ប្រយោជន៍​ដូចម្តេច​ ​ទើប​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​មាន​សភាព​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍៦យ៉ាង​ ​ទើប​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​
 [​១០២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ជាដំបូង​នេះ​ថា​ ​កាលដែល​អាត្មាអញ​កើតជា​ទេវតា​ ​ឋិតនៅ​ក្នុង​ឱកាស​នេះ​ ​អាត្មាអញ​បាន​នូវ​អាយុ​ថ្មីទៀត​ ​ម្នាល​គ្នាយើង​ ​អ្នក​ចូរ​ដឹង​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636816280199529035
ទៅកាន់ទំព័រ៖