ព្រះត្រៃបិដក ភាគ ១៧

ទ្រង់​ឆ្លងផុត​ចាក​សេចក្តី​សង្ស័យ​ហើយ​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​រួចចាក​ភ័យ​ហើយ​ ​បាន​ចូល​មក​អង្គុយ​ជិត​ព្រះសម្ពុទ្ធ​។​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ដក​ចោល​នូវ​សរ​ ​គឺ​តណ្ហា​ចេញ​បាន​ហើយ​ ​រក​បុគ្គល​ប្រៀបផ្ទឹម​គ្មាន​ ​ទ្រង់​មាន​ព្យាយាម​ច្រើន​ ​ទ្រង់​ត្រាស់​ដឹង​ ​(​នូវ​ចតុរារិយសច្ច​)​ ​ព្រះអង្គ​ជា​ពូជពង្ស​នៃ​អាទិច្ច​គោត្រ​។​ ​បពិត្រ​ព្រះអង្គ​ទ្រង់​និទ៌ុក្ខ​ ​(​ក្នុង​កាលមុន​)​ ​ខ្ញុំ​ព្រះអង្គ​ ​ព្រមទាំង​ទេវតា​ ​បាន​ធ្វើ​នូវ​ការ​នមស្ការ​ណា​ ​ចំពោះ​ព្រហ្ម​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ថ្វាយ​នមស្ការ​នោះ​ ​ចំពោះ​ព្រះអង្គ​វិញ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ធ្វើ​នូវ​ការថ្វាយបង្គំ​ចំពោះ​ព្រះអង្គ​ដោយខ្លួនឯង​។​ ​ព្រះអង្គ​ជា​ព្រះសម្ពុទ្ធ​ពិតមែន​ ​ព្រះអង្គ​ជា​សាស្តា​ប្រសើរ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​នឹង​រក​បុគ្គល​ណាមួយ​ ​មក​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​ ​គ្មានឡើយ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636816282561464130
ទៅកាន់ទំព័រ៖