ព្រះត្រៃបិដក ភាគ ១៧

គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង​ ​និង​កាយ​ខាងក្រៅ​ ​(​កាយ​របស់​ខ្លួន​ ​និង​កាយ​របស់​បុគ្គល​ដទៃ​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើតឡើង​ក្នុង​កាយ​(​១​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ក្នុង​កាយ​(​២​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើតឡើង​ក្នុង​កាយ​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ក្នុង​កាយ​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​មាន​មែន​ ​(​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ ​ឃើញ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះ​ឯង​។​

​ចប់​ ​អានាបា​នប​ព្វៈ​។​


​(​១​)​ ​អដ្ឋកថា​ប្រាប់​ថា​ ​ខ្យល់​អស្សាស​បស្សាសៈ​ ​អាស្រ័យ​នៅក្នុង​ករជកាយ​ផង​ ​ក្តោងច្រមុះ​ផង​ ​ចិត្ត​ផង​ ​ទើប​សញ្ចរ​ទៅមក​បាន​ ​ព្រោះហេតុនោះ​ ​ធម៌​ទាំងនេះ​ឈ្មោះថា​ ​ធម៌​ប្រជុំ​កើតឡើង​ក្នុង​កាយ​ ​លុះដល់​ធម៌​ទាំងនោះ​រលត់​ទៅវិញ​ ​ឈ្មោះថា​ ​ធម៌​សូន្យ​ទៅ​ក្នុង​កាយ​។​ ​(​២​)​ ​អដ្ឋកថា​ប្រាប់​ថា​ ​ខ្យល់​អស្សាស​បស្សាសៈ​ ​អាស្រ័យ​នៅក្នុង​ករជកាយ​ផង​ ​ក្តោងច្រមុះ​ផង​ ​ចិត្ត​ផង​ ​ទើប​សញ្ចរ​ទៅមក​បាន​ ​ព្រោះហេតុនោះ​ ​ធម៌​ទាំងនេះ​ឈ្មោះថា​ ​ធម៌​ប្រជុំ​កើតឡើង​ក្នុង​កាយ​ ​លុះដល់​ធម៌​ទាំងនោះ​រលត់​ទៅវិញ​ ​ឈ្មោះថា​ ​ធម៌​សូន្យ​ទៅ​ក្នុង​កាយ​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636816284977442316
ទៅកាន់ទំព័រ៖