ព្រះត្រៃបិដក ភាគ ១៧

 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​ ​នៅ​មាន​ទៀត​ ​ភិក្ខុ​កាល​ដើរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដើរ​ ​កាល​ឈរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ឈរ​ ​កាល​អង្គុយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​អង្គុយ​ ​កាល​ដេក​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដេក​។​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​បាន​តាំង​នូវ​កាយ​ ​ដោយ​អាការៈ​យ៉ាង​ណាៗ​ ​ក៏​ដឹង​ច្បាស់​នូវ​កាយ​នោះ​ ​ដោយ​អាការៈ​យ៉ាងនោះ​ ​ៗ​។​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង​យ៉ាងនេះ​ ​ជា​ ​ប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្រៅ​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជា​ខាងក្នុង​ ​និង​ខាងក្រៅ​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើតឡើង​ ​និង​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចំរើន​ប្រាជ្ញា​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636816285222096310
ទៅកាន់ទំព័រ៖