ព្រះត្រៃបិដក ភាគ ១៧
តែងតាំងបល្លង្កមាស។ ក្នុងផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ មានតែងតាំងបល្លង្កភ្លុក។ ក្នុងផ្ទះកំពូល ដែលធ្វើដោយកែវផលិក មានតែងតាំងបល្លង្កកែវមរកត។ មានដើមត្នោតប្រាក់ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយមាស ឯត្នោតនោះ មានដើមជាប្រាក់ តែស្លឹក និងផ្លែជាមាស។ មានដើមត្នោតមាស ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយប្រាក់ ឯត្នោតនោះ មានដើមជាមាស តែស្លឹក និងផ្លែជាប្រាក់។ មានដើមត្នោតកែវផលិក ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ ឯត្នោតនោះ មានដើមជាកែវផលិក តែស្លឹក និងផ្លែជាកែវពៃទូរ្យ។ មានដើមត្នោតកែវពៃទូរ្យ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវផលិក ឯត្នោតនោះ មានដើមជាកែវពៃទូរ្យ តែស្លឹក និងផ្លែជាកែវផលិក។
ID: 636816167274140072
ទៅកាន់ទំព័រ៖