ព្រះត្រៃបិដក ភាគ ១៧

រោម​ ​ក្រចក​ ​ធ្មេញ​ ​ស្បែក​ ​សាច់​ ​សរសៃ​ ​ឆ្អឹង​ ​ខួរ​ក្នុង​ឆ្អឹង​ ​តម្រង​បស្សាវៈ​ ​បេះដូង​ ​ថ្លើម​ ​វាវ​ ​ក្រពះ​ ​សួត​ ​ពោះវៀនធំ​ ​ពោះវៀនតូច​ ​អាហារ​ថ្មី​ ​អាហារ​ចាស់​ ​ប្រមាត់​ ​ស្លេស្ម​ ​ខ្ទុះ​ ​ឈាម​ ​ញើស​ ​ខ្លាញ់​ខាប់​ ​ទឹកភ្នែក​ ​ខ្លាញ់​រាវ​ ​ទឹកមាត់​ ​ទឹកសំបោរ​ ​ទឹករំអិល​ ​ទឹកមូត្រ​ ​មាន​ឧ​មេយ្យ​ដូច្នោះឯង​។​ ​(​ភិក្ខុ​)​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្រៅ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​និង​ខាងក្រៅ​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើតឡើង​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើត​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636816287793053360
ទៅកាន់ទំព័រ៖