ព្រះត្រៃបិដក ភាគ ១៧

ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​ប្រជុំ​កើត​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​
 [​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​ ​គប្បី​ឃើញ​ ​នូវ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ ​ក្នុង​ព្រៃស្មសាន​ ​សល់​នៅតែ​រាង​ឆ្អឹង​ ​ប្រកបដោយ​សាច់​ ​និង​ឈាម​ ​មាន​សរសៃ​ ​ជា​គ្រឿង​ចង​ ​ដូចម្តេច​មិញ​។​បេ​។​
 [​១២០​]​ ​សរីរៈ​នៅសល់​តែ​រាង​ឆ្អឹង​ ​ឥតមាន​សាច់​ ​ប្រឡាក់​ដោយ​ឈាម​ ​មាន​សរសៃ​ជា​គ្រឿង​ចង​។​បេ​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636816289298769482
ទៅកាន់ទំព័រ៖