ព្រះត្រៃបិដក ភាគ ១៧

ទាំង២​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​តាំងនៅ​មាំ​ ​ទោះ​ចិត្ត​រួច​ស្រឡះ​(​១​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ ​ទោះ​ចិត្ត​មិនទាន់​រួច​ស្រឡះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​។​ ​(​ភិក្ខុ​)​ ​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ខាងក្នុង​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ក្នុងចិត្ត​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ក្នុងចិត្ត​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ក្នុងចិត្ត​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើត​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ក្នុងចិត្ត​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​នូវ​ចិត្ត​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ចិត្ត​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​
​(​១​)​ ​ពាក្យ​ថា​ ​ចិត្ត​រួច​ស្រឡះ​ក្នុង​ទីនេះ​ ​សំដៅយក​ចិត្ត​ដែល​ប្រកបដោយ​វិមុត្តិ២ប្រការ​គឺ​ ​ត​ទង្គ​វិមុត្តិ១​ ​វិ​ក្ខម្ភ​នវិ​មុត្តិ១​។​ ​អនុបស្សនា៧​ ​មាន​អនិច្ចានុបស្សនា​ជាដើម​ ​ហៅថា​ ​ត​ទង្គ​វិមុត្តិ​ ​ព្រោះ​ជា​ធម្មជាតិ​រួច​ស្រឡះ​ចាក​និច្ច​សញ្ញា​ ​គឺ​សេចក្តី​សម្គាល់ថា​ទៀង​ ​តាម​ទំនង​ ​ដែល​យោគី​បាន​កំណត់​នូវ​អង្គ​នៃ​ធម៌​ ​ជាស​ត្រូវ​ដល់​ធម៌​នោះ​ៗ​។​ ​សមាបត្តិ៨​ ​ហៅថា​ ​វិ​ក្ខម្ភ​នវិ​មុត្តិ​ ​ព្រោះ​ជា​ធម្មជាតិ​រួច​ស្រឡះ​ចាក​ពួក​អកុសលធម៌​ ​មាន​នី​វរ​ណៈ​ជាដើម​ ​តាម​ទំនង​ដែល​យោគី​បាន​សង្កត់សង្កិន​ដោយខ្លួនឯង​។​ ​អដ្ឋកថា​ ​មហា​បទាន​សូត្រ​ទំព័រ២៦​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636816292426778394
ទៅកាន់ទំព័រ៖