ព្រះត្រៃបិដក ភាគ ១៧

ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​(​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ក្នុងចិត្ត​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះ​ឯង​។​

​ចប់​ ​ចិ​ត្តា​នុបស្ស​នា​។​


 [​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដោយ​វិធី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គឺ​នី​វរ​ណៈ​ទាំង៥យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ជាប្រក្រតី​ ​គឺ​នី​វរ​ណៈ​ទាំង៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទោះ​កាមច្ឆន្ទៈ​មាននៅ​ ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​កាមច្ឆន្ទៈ​មាននៅ​ក្នុង​សន្តាន​ចិត្ត​ ​របស់​អាត្មាអញ​ ​ទោះ​កាមច្ឆន្ទៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​កាមច្ឆន្ទៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​១​)​ ​កិរិយា​លះបង់​ ​នូវ​កាមច្ឆន្ទៈ​ ​ដែល​
​(​១​)​ ​អដ្ឋកថា​ថា​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឥត​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​អសុភ​និមិត្ត​ ​ឬ​ចំពោះ​សភាវៈ​មិន​ទៀង​ថា​ទៀង​ ​ទុក្ខ​ថា​សុខ​ ​មិនមែន​ខ្លួន​ ​ថា​ខ្លួន​ ​ដូច្នេះ​ជាហេតុ​នាំឲ្យកើត​កាមច្ឆន្ទៈ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636816292838411938
ទៅកាន់ទំព័រ៖