ព្រះត្រៃបិដក ភាគ ១៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​នូវ​ភ្នែក​ផង​ ​ដឹង​ច្បាស់​នូវ​រូប​ទាំងឡាយ​ផង​ ​មួយវិញទៀត​ ​សញ្ញោជនៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ភ្នែក​ ​និង​រូប​ទាំងពីរ​នោះ​ ​ហើយ​កើតឡើង​ ​ក៏​ដឹង​ច្បាស់​នូវ​សញ្ញោជនៈ​នោះ​(​១​)​ផង​ ​សញ្ញោជនៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​កិរិយា​លះបង់​បាន​នូវ​សញ្ញោជនៈ​ ​ដែល​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​សញ្ញោជនៈ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​។​ ​​ភិក្ខុ​ដឹង​ច្បាស់​នូវ​ត្រចៀក​ផង​ ​ដឹង​ច្បាស់​នូវ​សំឡេង​ទាំងឡាយ​ផង​។​ ​ដឹង​ច្បាស់​នូវ​ច្រមុះ​ផង​ ​ដឹង​ច្បាស់​នូវ​ក្លិន​ទាំងឡាយ​ផង​។​ ​ដឹង​ច្បាស់​នូវ​អណ្តាត​ផង​ ​ដឹង​ច្បាស់​នូវ​រស​ទាំងឡាយ​ផង​។​ ​ដឹង​ច្បាស់​នូវ​កាយ​ផង​ ​ដឹង​ច្បាស់​នូវ​ផោដ្ឋព្វៈ​ទាំងឡាយ​ផង​។​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ផង​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ទាំងឡាយ​ផង​ ​សញ្ញោជនៈ​ណា​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ ​និង​ធម្មារម្មណ៍​ទាំងពីរ​នោះ​ ​កើតឡើង​ ​ក៏​ដឹង​ច្បាស់​នូវ​សញ្ញោជនៈ​នោះ​ផង​ ​សញ្ញោជនៈ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​
​(​១​)​ ​អដ្ឋកថា​ថា​ ​កិលេសជាត​ ​ជា​គ្រឿង​ចង​សត្វ​ទុក​ ​ហៅថា​ ​សញ្ញោជនៈ​ ​មាន១០យ៉ាងគឺ​ ​កាម​រាគៈ១​ ​បដិឃៈ១​ ​មានៈ១​ ​ទិដ្ឋិ១​ ​វិចិកិច្ឆា១​ ​សីល​ព្វ​ត្ត​បរា​មា​សៈ១​ ​ភវ​រាគៈ១​ ​ឥស្សា១​ ​មច្ឆរិយៈ១​ ​អវិជ្ជា១​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636816304103226248
ទៅកាន់ទំព័រ៖