ព្រះត្រៃបិដក ភាគ ១៧

ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ផង​ ​កិរិយា​លះបង់​បាន​នូវ​សញ្ញោជនៈ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​២​)​ផង​ ​សញ្ញោជនៈ​ ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៣​)​ផង​។​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ខាងក្នុង​ជាប្រក្រតី​
(​១​)​ ​អដ្ឋកថា​ថា​ ​សំយោជនៈ​ទាំង១០​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ផ្សេងគ្នា​ ​គឺ​កាមរាគ​សំយោជនៈ​ ​គឺ​តម្រេក​ត្រេកអរ​ ​ដោយអំណាច​ ​កាម​ ​ចំពោះ​អារម្មណ៍​គួរ​ប្រាថ្នា​ ​ដែល​មកកាន់​គន្លង​ចក្ខុទ្វារ​។​ ​បដិឃ​សំយោជនៈ​ ​គឺ​សេចក្តី​ក្រោធ​ ​ចំពោះ​អារម្មណ៍​ ​ដែល​មិន​គួរ​ប្រាថ្នា​។​ ​មាន​សំយោជនៈ​ ​គឺ​សេចក្តី​សម្គាល់ថា​ ​បើក្រៅតែអំពី​អញ​ ​មិន​មាន​អ្នកណាមួយ​ ​អាច​ចម្រើន​នូវ​អារម្មណ៍​នុ៎ះ​បាន​ឡើយ​។​ ​ទិដ្ឋិ​សំយោជនៈ​ ​គឺ​សេចក្តី​ប្រកាន់​ ​នូវ​រូបារម្មណ៍​នុ៎ះ​ថា​ទៀង​ ​ថា​ឋិតឋេរ​។​ ​វិចិកិច្ឆា​សំយោជនៈ​ ​គឺ​សេចក្តី​សង្ស័យ​ ​ចំពោះ​រូបារម្មណ៍​នុ៎ះ​ ​ថា​ជា​សត្វ​ ​ឬថា​ជា​របស់​សត្វ​។​ ​ភវ​រាគ​សំយោជនៈ​ ​គឺ​សេចក្តី​ប្រាថ្នា​ក្នុង​ភព​ថា​ ​ភព​នេះ​យើង​តែង​បាន​ដោយ​ងាយ​ ​ក្នុង​សម្បត្តិ​ភព​។​ ​សីល​ព្វ​ត្ត​បរាមាស​សំយោជនៈ​ ​គឺ​សេចក្តី​ប្រកាន់​នូវ​សីល​ព្វ​ត្ត​ថា​ ​សីល​ព្វ​ត្ត​យ៉ាងនេះ​ ​យើង​អាច​សមាទាន​កាន់​យក​បាន​។​ ​ឥស្សា​សំយោជនៈ​ ​គឺ​សេចក្តី​ច្រណែន​ថា​ ​សូមកុំ​ឲ្យ​ជន​ដទៃ​បាន​រូបារម្មណ៍​នេះ​ឡើយ​។​ ​មច្ឆរិយ​សំយោជនៈ​ ​គឺ​សេចក្តី​កំណាញ់​លាក់លៀម​រូបារម្មណ៍​ ​ដែល​ខ្លួន​បាន​ហើយ​ ​នឹង​បុគ្គល​ដទៃ​។​ ​អវិជ្ជា​សំយោជនៈ​ ​គឺ​សេចក្តី​មិនដឹង​នូវ​សហជាត​ធម៌​ទាំងអស់​។​ ​(​២​)​ ​លះបង់​ដោយ​បហា​នៈ២យ៉ាងគឺ​ ​ត​ទង្គ​ប្ប​ហា​នៈ១​ ​វិ​ក្ខម្ភ​នប្ប​ហា​នៈ១​។​ ​(​៣​)​ ​សំយោជនៈ​ទាំង៥ប្រការ​ ​គឺ​ទិដ្ឋិ១​ ​វិចិកិច្ឆា១​ ​សីល​ព្វ​ត្ត​បរា​មា​សៈ១​ ​ឥស្សា១​ ​មច្ឆរិយៈ១​ ​ដែល​មិនកើត​តទៅទៀត​ ​ដោយសារ​ ​សោតាបត្តិ​មគ្គ​។​ ​កាម​រាគៈ​ ​បដិឃៈ​ ​ទាំងពីរ​ដែល​នៅ​គ្រោតគ្រាត​ ​មិនកើត​តទៅទៀត​ ​ដោយសារ​សកទាគាមិមគ្គ​។​ ​ដែល​យ៉ាង​ល្អិត​ ​មិនកើត​តទៅទៀត​ ​ដោយសារ​អនាគាមិមគ្គ​។​ ​មានៈ១​ ​ភវ​រាគៈ១​ ​អវិជ្ជា១​ ​ដែល​មិនកើត​តទៅទៀត​ ​ដោយសារ​អរហត្តមគ្គ​។​ ​ឯ​សំយោជនៈ​ ​ដែល​កើត​អាស្រ័យ​នូវ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ក៏​ត្រូវ​តាមន័យ​នេះ​ដែរ​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636816304538401139
ទៅកាន់ទំព័រ៖